រន្ធត់ណាស់!ឡានក្រុងបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកនៅស្រុកសន្ទុកខេត្តកំពង់ធំបណ្តាលឲ្យស្លាប់១៣នាក់និងរបួស២៤នាក់
កំពង់ធំ៖រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្ស៣៧នាក់ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ឲ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ស្រី៨នាក់ និងអ្នករបួស២៤នាក់។
ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។
ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕
