ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ម៉ប់ សារិន នាំយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋចំនួន២៨៧ គ្រួសារនៅខណ្ឌកំបូលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ 

57

ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥  ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌកំបូល  រាជធានីភ្នំពេញដែលជាខណ្ឌទី១៤ មានប្រជាពលរដ្ឋចំនួន២៨៧ គ្រួសារនិងមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ២៩៦នាក់ ។

ឯកឧត្តមម៉ប់ សារិន បានបញ្ជាក់ថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ពនៅសមរភូមិមុខក្នុងការលះបង់ដើម្បីការពារបូរណៈភាពទឹកដី។

នៅក្នុងឱកាសនោះដែរឯកឧត្ដមប្រធានគណៈប្រចាំការបាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ពក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស ។

គួរបញ្ជាក់ដែរថា៖ជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ  ដែលជាខណ្ឌទី១៣ មានចំនួន ៧៤គ្រួសារ  ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៧៦នាក់ ។

កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ  ដែលជាខណ្ឌទី១២ មានចំនួន ១៣១គ្រួសារ  ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ១៣៨នាក់។

កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ ដែលជាខណ្ឌទី១១ មានចំនួន ៦២គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៦៨នាក់ ៕

អត្ថបទដែលជាប់ទាក់ទង