ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខក្រុុមជនសង្ស័យ៨នាក់ ក្រោយក្លែងបន្លំខ្លួនជាសមត្ថកិច្ច និងខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហេីយធ្វេីសកម្មភាពចាប់ជំរិតទារប្រាក់ពីជាតិចិនចំនួន៥២,០០០ដុល្លា ក្នុងភូមិសាស្ត្ររាជធានី
ភ្នំពេញ៖នាព្រឹកថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៥នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខក្រុុមជនសង្ស័យ៨នាក់ ក្រោយក្លែងបន្លំខ្លួនជាសមត្ថកិច្ច និងខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហេីយធ្វេីសកម្មភាពចាប់ជំរិតទារប្រាក់ពីជាតិចិនចំនួន៥២,០០០ដុល្លា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
បច្ចប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យរួមមាន រថយន្តម៉ាកព្រុស ពាក់ផ្លាក លេខ កំពត 2B-8818 និងរថយន្ត ម៉ាក់ព្រុសមួយគ្រឿងទៀតពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8101 និងកាំភ្លើង ខ្លី០៤ដេីម ទូរស័ព្ទចំនួន០៦គ្រឿង គ្រាប់ចំនួន៣៨គ្រាប់ ខ្នោះដៃចំនួន០៧ សម្រ្លៀកបំពាក់កងរាជអាវុធហត្ថចំនួន០៤កំប្លេ កាតកងរាជអាវុធហត្ថចំនួន០២សន្លឹក (COPY) និងកាបូបស្ពាយចំនួន០១ ។
ក្រោយពីធ្វេីកាបង្ហាញមុខក្រុមជនសង្ស័យខាងលេីរួចមក កម្លាំងសមត្ថកិច្ច បានបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, ខេត្តសៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យចំនួន៨។ ក្នុងនោះរួមមាន៖
ទី១៖ ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទី២៖ ឈ្មោះ ខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ។
ទី៣៖ ឈ្មោះ ណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ទី៤៖ ឈ្មោះ ហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។
ទី៥៖ ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅយ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ។
ទី៦៖ ឈ្មោះ ជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទី៧៖ ឈ្មោះ មុន វិចិត្រចិន្ដា ហៅចិន្ដា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៨៖ ឈ្មោះ ឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
