ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបានហើយជនល្មើសដែលដុតផ្ទះបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់និងប្តីរបួសធ្ងន់នៅខណ្ឌដង្កោបុរសដុតផ្ទះជាក្មួយបង្កើតស្រ្តីស្លាប់ក្នុងភ្លើង

81

ភ្នំពេញ៖កម្លាំង សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបានហើយ ជនល្មើសដែលដុតផ្ទះបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងប្តីរបួសធ្ងន់ និងខូចខាត សម្ភាររួមទាំងផ្ទះ១១ខ្នង ស្ថិតនៅ ភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨៖៥០នាទីយប់ថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ ២០២៥ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងរបស់លោក តាមចាប់ជនល្មើសបាន នៅភូមិទួលចាន់ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមថា ជនល្មើសខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងចាត់ការទៅតាមនីតិវិធីច្បាប់។

សូមរំលឹកថា ស្រ្តីម្នាក់បានស្លាប់ និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះផ្ទះអស់១១ខ្នង នាវេលាម៉ោងជាង៨ យប់ថ្ងៃទី២១ ខែវិច្ឆិកា។ ហេតុការណ៍នេះកើតឡើងដោយសារតែកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យបែបនេះនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពមួយផ្សេងទៀតឱ្យដឹងថា៖បុរសជាជនដៃដល់ដុតផ្ទះខាងលើក្មួយប្រុសរបស់ស្ត្រីរងគ្រោះមុនកើតហេតុបានឈ្លោះគ្នា ជាមួយម្ដាយមីងបង្កេីត ហើយដុតផ្ទះម្ដាយមីងបណ្ដាលឱ្យឆេះ ស្លាប់ម្ដាយមីងក្នុងផ្ទះនិងឆេះរលាកពូត្រូវជាប្ដីមីងឆេះពេញខ្លួនសុះសាច់ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់។ ភ្លើងបានឆេះឆេះឆ្លង ដល់ផ្ទះប្រជាពលរដ្ឋ ១០ខ្នងទៀតសរុប១១ខ្នង រួចហេីយក្មួយរត់គេចខ្លួនបាត់ ពីកន្លែងកេីតហេតុ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់១៨ឡាន ស្មេីរនឹង១០៦ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង ស្មើនឹង១២ម៉ែត្រ គូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ គុណ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ គុណ ៦ម៉ែត្រ) ចំនួន០១ខ្នង និងបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១០ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រង បានទាំងស្រុងនៅម៉ោង ១១និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ ។ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យមានមនុស្សស្ត្រីម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង