ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្មើរជើងចតុមុខនៅយប់ថ្ងៃសៅរ៌នេះមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ជាង១០ម៉ឺន៥០០០នាក់ ក្នុងនោះបរទេស ៣០០០នាក់

99

ភ្នំពេញ៖នាព្រលប់ថ្ងៃសៅរ៍ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នៅក្នុងសប្តាហ៍ទី៤៣នេះ មានរៀបចំកម្មវិធី ជជែកលើវិថីទេសចរណ៍ ប្រធានបទទេសចរណ៍-កីឡា ទេសចរណ៍-ភាពយន្ត នៅមុខវត្តឧណ្ណាលោម ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០៥,០០០នាក់ ក្នុងនោះបរទេស ៣,០០០នាក់ ។ មន្ត្រីខាងទេសចរណ៌បានបញ្ជាក់ថាតាមការពិនិត្យមើលជាក់ស្តែងវិថីថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ ។ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។

ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញឯកឧត្ដមឃូង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ចូលនូវទីតាំងសប្បាយភាពជាច្រើនកន្លែង និងមានការរៀបចំឲ្យមានការលក់ដូរចំណីអាហារសម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត៕

អត្ថបទដែលជាប់ទាក់ទង