ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំខ្លួនបុគ្គល២នាក់ជាអង្គរក្សឯកជនជិះម៉ូតូតាមបិទគូថឡានលោកឧកញ៉ាធាងទ្រីប្រើប្រាស់កាយវិការពាក្យសម្ដីមិនសមរម្យនិងឃាត់ឡានពលរដ្ឋតាមដងផ្លូវ

67

ភ្នំពេញ៖បុគ្គល២នាក់ជាអង្គរក្សឯកជនដែលជិះម៉ូតូតាមការពារឡានលោកឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើប្រាស់កាយវិការ ពាក្យសម្ដីមិនសរម្យ និងឃាត់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំនៅស្នងការនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៥វិច្ឆិកា។

ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់រថយន្តលោកឧកញ៉ាធាង ទ្រី ។

ពួកគេទាំង២នាក់ បានឃាត់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។

លោកឧកញ៉ា ធាង​ ទ្រី​ អាយុ​ ៥៣ឆ្នាំ​ ជាថៅកែកាហ្វេ​ មិនមែន​ជា​ឧត្ដម​មន្ត្រី​ទេ​ ដូច្នេះ​សូមបងប្អូន​កុំ​យល់ច្រលំ​ថា​ រថយន្ត​នោះ​ជា​រថយន្ត​ អ្នកមាន​អំណាច​ ។  អ្នកមាន​អំណាច​បច្ចុប្បន្ន​គេ​មិន​ធ្វើ​ទង្វើ​អាក្រក់​តាមដងផ្លូវបែបនេះទេ​ ។  

ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ ស្នងការ​នគរ​បាល​រាជធានីភ្នំពេញ​ បានចាត់​វិធានការណ៍បានលឿនរហ័ស​ ។អង្គរក្សឯកជនទាំង២នាក់ត្រូវបាននគរបាលខណ្ឌច្បារអំពៅ នាខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ពេលនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ។ អង្គរក្សទាំង២រូបមាន ឈ្មោះ យឿង វិចិត្រ អាយុ២៩ ឆ្នាំទី២ឈ្មោះ ឡូត សាន់ថុន អាយុ ៣២ ឆ្នាំ។

ពលរដ្ឋបានកោតសរសើរនិងអរគុណ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចាត់វិធានការណ៍បានលឿនរហ័ស ៕

អត្ថបទដែលជាប់ទាក់ទង