ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមុខសញ្ញាលួច២នាក់ និងអ្នកទាក់ឆ្កែពេលយប់

96

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន មុនពេលពួកគេឌុបគ្នា បម្រុងធ្វើសកម្មភាព លួចទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ។

ការឃាត់ខ្លួននេះធ្វើឡើង នៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចផ្លូវបេតុងថ្មី ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ចំពោះការអនុវត្តនេះ លោកលោក ផល មេសា អធិការរងខណ្ឌ ទទួលបញ្ជាពីលោកអធិការខណ្ឌ ចុះល្បាតបង្ការបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ហើយបានអន្តរាគមន៍ឃាត់បាន។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ហង្ស ឧស្សាហ៍ អាយុ៣៩ឆាំ្ន មានទីលំនៅសា្នក់ក្រោមស្ពានសងា្កត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និងឈ្មោះ ផាន់ អឿន អាយុ២៨ឆាំ្ន មានទីលំនៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឧឫស្សីកែវ  មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

សំភារៈ ដកហូតមាន ៖ ម៉ូតូ០១គ្រឿងម៉ាកសង់ប៉ិចពណ៍ខ្មៅសា្លកលេខកំពង់ធំ 1F-7564។ ដែកសំប៉ែតចុងស្រួចចំនួន០១។ សោខ្សៀលេខ៨ចំនួន០១។ ខ្សែកាបចំនួន០២សរសៃ។ ដែកសរសៃប្រវែង៦ស.ម។ ដែកថ្នាំងអំពៅមូលប្រវែង៣,៦ ស.ម។ ឈើមូល៦ ស.ម។

លោកអធិការបន្តថា មុនពេលឃាត់ខ្លួន គឺសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-7564 ឌុបគ្នា តាមបណ្តោយផ្លូវបេតុងខាងលើ ដោយឃើញមានថង់ខ្មៅ រួមមានបាវ និងឧបករណ៍ទាក់ឆ្កែ (សុនខ) ពួកគាត់ក៏សង្ស័យថា ជនទាំង២នាក់ខាងលើជាអ្នកដើរទាក់ឆ្កែ ទើបនាំគ្នាជិះម៉ូតូទៅតាមសួរនាំ។ លុះពេលជិះទៅដល់ក្បែរ ជនសង្ស័យទាំង២នាក់ បានភ័យរួចព្យាយាមជិះរត់គេចខ្លួនតែម្តង តែត្រូវបានពួកគេដេញតាមទាន់ ក៏ធាក់ផ្តួលម៉ូតូ។ បន្ទាប់ពីដួលម៉ូតូ អ្នកភូមិបាន ភ្ញាក់ផ្អើលក៏នាំគ្នារត់មកមើល ទើបដឹងថា ជាពួកដើរទាក់ឆ្កែយវ់ៗពិតប្រាកដមែន ក៏ឃាត់ខ្លួន រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសមត្ថកិច្ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងម៉ូតូ យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង