ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានសាងសង់ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣ គីឡូម៉ែត្រ ចំកណ្ដាលទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ

76

ឧត្ដរមានជ័យ៖នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវភ្លោះបេតុងអាមេប្រវែង ៣៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងសិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

សមិទ្ធផលផ្លូវភ្លោះបេតុងអាមេនាពេលនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តជាយដែនរបស់យើងទាំងអស់គ្នានាពេលនេះ។ ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលថ្មីនេះ ឯកឧត្ដមអភិបាលខេត្តបានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការឱ្យបានល្អជាមួយក្រុមបច្ចេកទេស ជាពិសេសយោគយល់អធ្យាស្រ័យចំពោះការរំខាននានា ដូចជាបញ្ហាហុយ ឬការរាំងស្ទះចរាចរណ៍មួយផ្នែកក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងនេះអាចសម្រេចទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង