ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

116

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា ៥៥,៥០ភាគរយ, បេក្ខជន បាន មកប្រឡងចំនួន ១៤៤,៨៣៨នាក់ (ស្រី ៨០,៦៩៦នាក់) ត្រូវជា ៥៥,៧១ភាពរយ។ បេក្ខជនបានប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមក ប្រឡងសរុប។ 

ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជន ទទួលបាន៖ និទ្ទេស A ចំនួន ៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី    ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ២៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី     ១៧,៣៣២នាក់)។
 ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំការប្រឡងសញ្ញាបត្រ បច្ចេក ទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ។ ការប្រឡងនេះ សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៩១៥ នាក់ ស្រី ៣០៧នាក់, បេក្ខជន មកប្រឡងសរុប ៩១៥នាក់ ស្រី ៣០៧នាក់។ បេក្ខជន បានប្រឡងជាប់ជាស្ថាពរសរុប ៩១៣នាក់ ស្រី ៣០៧នាក់ ស្មើនឹង ៩៩,៧៨ភាគរយ នៃ ចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៧នាក់ (ស្រី ៦នាក់)។ 

ជារួមសិស្សទទួលបាននិទ្ទេស A សរុប ៣.០២០នាក់ មកពីសាលារៀនចំនួន ៥៦៨ កន្លែង។ ក្នុងនោះ សាលារដ្ឋចំនួន ៤០២ មានសិស្សនិទ្ទេស A ចំនួន ២.១១៧នាក់ និង សាលាឯកជនចំនួន ១៦៦ មានសិស្សនិទ្ទេស A ចំនួន ៩០៣នាក់។ រាជធានី ខេត្តទាំង ២៥ សុទ្ធតែមានសិស្សទទួលបាននិទ្ទេស A។
 
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើកំណែទម្រង់លើការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមពាក្យស្លោក «អ្នកចេះ គឺ ជាប់» នៅឆ្នាំ២០១៤ ដែលជាការប្រឡងដ៏តឹងរឹង មិនអនុញ្ញាតឱ្យមានការលួចយក សំណៅឯកសារផ្សេងៗចូលបន្ទប់ប្រឡង ឬលួចចម្លងគ្នានោះឡើយ។ 

ក្រោមការធ្វើកំណែទម្រង់ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណជននេះ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ភាគរយ និងលើកទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ភាគរយ តែប៉ុណ្ណោះ និងមានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១១នាក់។

ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្ត បន្ទាប់ រហូតដល់ឆ្នាំ២០២៥ នេះបេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦ភាគរយ និងមាន បេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់។ 

ជាមួយគ្នានេះ លទ្ធផលនៃការ ប្រឡងជាប់របស់សិស្សថ្នាក់វិទ្យាសាស្រ្ត និងសិស្សថ្នាក់ វិទ្យាសាស្រ្តសង្គមក៏មាន កែប្រែ ប្រួល ផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០២៥  បេក្ខជនថ្នាក់វិទ្យា សាស្ត្រប្រឡងជាប់ចំនួន ៣០,៧៨៤នាក់ ស្មើនឹង ៧៥,៩០ភាគរយ នៃចំនួនសិស្ស ម ក ប្រឡង និងទទួលបាននិទ្ទេស A ចំនួន ២,៧៦៤នាក់ (ស្រី ១,៥៤២នាក់), និទ្ទេស B ចំនួន ៥,៦៥២នាក់ (ស្រី ៣,២៩៩នាក់), និទ្ទេស C ចំនួន ៧,៣៤៨នាក់ (ស្រី ៤,៤៧៤នាក់)។

បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមប្រឡងជាប់ចំនួន ៩១,៦៨៩នាក់ ត្រូវជា ៨៧,៩២ភាគ រយ នៃចំនួនសិស្សមកប្រឡង និងទទួលបាននិទ្ទេស A ចំនួន ២៣៩នាក់ (ស្រី ១៥២ នាក់), និទ្ទេស B ចំនួន ៤,២៤៩នាក់ (ស្រី ២,៨៩៩នាក់), និទ្ទេស C ចំនួន ២១,៤៥៣នាក់ (ស្រី ១៤,១០៣នាក់)៕

អត្ថបទដែលជាប់ទាក់ទង