ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារតាមខណ្ឌទាំង១៤​ ក្រុមការងារមន្ទីរសុខាភិបាល បាន​និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំ មូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យវត្តអារាម​ តំបន់នានាក្នុង​មូលដ្ឋាន​ចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម

56

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម។

  លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍។ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជន ជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន​ ប៉ុន្តែឯកឧត្តម​ ឃួង ស្រេងអភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។

  លោកស្រីដោ សម្ផស្សបន្តថា៖ ត្បិតយើងមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណា​ក្តី​ ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤​ និង​មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបាន​និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំ មូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យវត្តអារាម​ និងតំបន់នានាក្នុង​មូលដ្ឋាន​ជារៀងល្ងាច។ យើងនឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំង រាជធានីភ្នំពេញទាំងមូល ។ សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារ សន្តិសុខសាធារណៈ​ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយ មិនគិតថ្ងៃយប់ឡើយ ។ 

  ជាមួយគ្នានេះលោកស្រីដោ សម្ផស្ស សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។ គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម។

កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង