ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបរវធិបតីនិងលោកជំទាវបណ្ឌិតសួរសុខទុក្ខគ្រួសារវីរកងទ័ពពលីវីរកងរាជអាវុធហត្ថពលីនិងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ

73

សៀមរាបសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ។  

សម្ដេចធិបតី៖រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុត ចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលើជីវភាព , ការសិក្សារបស់កូនចៅបន្ត និងការស្តារឡើងវិញ ចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។ 

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចបានសូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈ វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដើម្បីជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង