ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងនិងតែងតាំងមុខតំណែងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការនិងអគ្គលេខាធិការសរុបចំនួន៣រូបនៃក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែងមន្ត្រី ៣រូប នៃក្រសួងមុខងារសាធារណៈ។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែល ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ដំឡើង និងតែងតាំងមុខតំណែងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ៣រូប រួមមាន៖
ទី១៖ ឯកឧត្ដម ទី ហ្សានិត ជារដ្ឋលេខាធិការ
ទី២៖ ឯកឧត្ដម ហាស់ ប៊ុនថ្ថន ជាអនុរដ្ឋលេខាធិការ
ទី៣៖ ឯកឧត្ដម សៀត វិចិត្រ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ៕
