ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សចំនួន០៤នាក់ 

80

ភ្នំពេញ៖នៅវេលាម៉ោង ២២:២០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ២០២៦ករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋាន មួយកន្លែង កេីតឡេីងនៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងអន្ដរាគមន៍ពន្លត់អគ្គីភ័យអគ្គស្នងការនគរបាលជាតិ និងកម្លាំងនៃ ការិ នគរបាលបង្ការពន្លត់អគ្គិភ័យ នឹងសង្គ្រោះ រាជធានីភ្នំពេញ បានចុះអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់ភ្លាមៗ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសាលាខណ្ឌឬស្សីកែវ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មេីរនឹង១៦ម៉ែត្រគូប។ 

រថយន្តការិ. អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប ។រថយន្តជំនួយ: រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។

គ្រោះអគ្គីភ័យខាងលើបានបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សចំនួន០៤នាក់ (ប្រុស០១នាក់ ស្រី០៣នាក់)។ 

ក្នុងនោះមានរបួសមនុស្ស ចំនួន០៥នាក់ (ស្រី០១នាក់រងរបួសធ្ងន់, ប្រុស០៤នាក់របួសស្រាល ជាមន្ដ្រីការិយាល័យពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ)។ 

ចំពោះករណីអគ្គីភ័យខាងលើនេះត្រូវបានពន្លត់ចប់ នៅម៉ោង៣និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង