ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងមានភ្លៀងកក់ខែចាប់ពីថ្ងៃទី២៦ខែកុម្ភៈដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២៦

56

ភ្នំពេញក្រោយពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានប ញ្ជាក់ឱ្យដឹងថា សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ដែលហេតុនេះនឹងធ្វើឱ្យកម្ពុជាមានស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។ក្រសួងបានបញ្ជាក់ទៀតថាស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅកម្ពុជា នៅតំបន់វាលទំនាប, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទដែលជាប់ទាក់ទង