ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខាណែនាំឱ្យអភិបាលខេត្តព្រះវិហារណែនាំបន្តដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ឱ្យបញ្ឈប់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃព្រៃឡង់ 

63

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈលិខិតបញ្ជូនមកអភិបាលខេត្តព្រះវិហារ ឱ្យណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ, ត្រូវពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមស្មារតីនៃលិខិតលេខ ១២២២ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ការណែនាំបែបនេះរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងតាមការស្នើសុំរបស់ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ រានដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង