ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញសួរសុខទុក្ខ និងផ្ដល់កំលាំងចិត្តដល់ក្រុមការងារសម្របសម្រួល ក្រុមសិល្បៈករស្ម័គ្រចិត្តកំពុងគំនូរនៃការចងចាំ «សិល្បៈដើម្បីសន្តិភាព»

67

ភ្នំពេញ៖នារាត្រីថ្ងៃទី២៥កុម្ភៈ២០២៦នេះឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវអញ្ជើញមកសួរសុខទុក្ខ និងផ្ដល់កំលាំងចិត្តដល់ក្រុមការងារសម្របសម្រួល និងសិល្បករស្ម័គ្រចិត្ត ដែលកំពុងតែសស្រាកសស្រាំក្នុងការបង្កើតនូវព្រឹត្តិការណ៍គំនូរនៃការចងចាំ «សិល្បៈដើម្បីសន្តិភាព»។

ផ្ទាំងគំនូរដកស្រង់ពីព្រឹត្តិការណ៍ដែលបានកើតឡើងដើម្បីដាក់បង្ហាញអន្តរជាតិឱ្យចូលរួមខ្វាយខ្វល់កាន់តែច្រើន និងកាន់តែខ្លាំង «សិល្បៈដើម្បីសន្តិភាព»។នេះយោងតាមការលើកឡើងរបស់លោកតាន់ គឹមស៊ួរ«tan kimsour »ក្នុងបណ្ដាញសង្គមរបស់លោក។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញឧបត្ថម្ភនូវទឹកប្រាក់ចំនួន២០លានរៀលដល់លោកតាន់ គឹមស៊ួរខណៈដែលលោកដឹកនាំក្រុមការងារនិងសិល្បករស្ម័គ្រចិត្តចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបានធ្វើបទបង្ហាញអំពីគម្រោងនៃផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព»នៅសាលារាជធានីភ្នំពេញ។

លោកតាន់ គឹមស៊ួរ«tan kimsour »ក៏បានលើកឡើងក្នុងបណ្ដាញសង្គមរបស់លោកថាយើងខ្ញុំពិតជាមានកិត្តយសណាស់ដែលអាចជួបជាមួយឯកឧត្ដមអភិបាលរាជធានីភ្នំពេញនិងសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្ដមដែលបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន២០លានរៀលដើម្បីឱ្យក្រុមការងារសម្រួលក្នុងការចំណាយនានាថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង