ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង ៖បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារ

37

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ បុរសគ្រប់រូប កុំគោរពនិងលើកកំពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកំពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារនិងបានប្តូជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។

  ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវនិងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវនៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា,សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិតតែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័នផងដែរ។

  ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជាបានជួយយ៉ាងច្រើន ទាំងនៅជួរមុខនិងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជាដែលទាហានថៃឈ្លានពានទឹកដីកម្ពុជាឱ្យអន្តរជាតិបានដឹង។បន្ថែមពីនេះ ស្រ្តីកម្ពុជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រីក្រៅពីលះបង់ប្តីទៅសមរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែទាំអប់រំកូន ចៅនៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

  ឯកឧត្ដមអភិបាលរាជធានីបានគួសបញ្ជាក់ទៀតថា៖ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្លេះតាមរយៈ ពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា៖មេភូមិ,មេទ័ព,មេក្រុម,

មេដំបូល,មេគ្រួសារ,មេឃុំ,មេស្រុកជាដើម។ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឧិកាសផ្តល់ការងារដល់បងប្អូននារីអោយមានឧិកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ,សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៏ជាដើម ឱ្យមានសមភាពយេនឌ័រជាមួយបុរស។

  គួរបញ្ជាក់ថា៖ ក្នុងឧិកាសនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ និងឯកឧត្ដមម៉ប់ សារិន និងលោកជំទាវបានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៦នាក់ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង