ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃអគ្គិសនីនៅកម្ពុជាមិនដំឡើងថ្លៃទេ,ទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ាធ្វើឱ្យប្រេងឡើងថ្លៃក្ដី , អ្នកប្រើប្រាស់រថយន្តអគ្គិសនី «សប្បាយចិត្តអត់ខ្វល់» 

33

ភ្នំពេញ៖ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងថា បើទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃក្តី ក៏ប្រជាពលរដ្ឋអាចប្រើប្រាស់អគ្គិសនី ដោយមានការឡើងថ្លៃនោះទេ ដោយសារកម្ពុជាមានប្រភពថាមពលគ្រប់គ្រាន់ ដែលទទួលបានពីវារីអគ្គិសនី ប្រភពថាមពលពីពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀត ដែលធានាបាននូវសន្តិសុខថាមពល។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦។

បើតាមឯកឧត្ដម កែវ រតនៈ សម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តអគ្គិសនី ទោះបីតម្លៃប្រេងឥន្ធនៈក្នុងពិភពលោកឡើងថ្លៃក៏មិនបារម្ភ ព្រោះថ្លៃអគ្គិសនីមិនថ្លៃនោះទេ ហើយរដ្ឋក៏កំពុងជំរុញឱ្យមានស្ថានីយបញ្ចូលថាមពលល្បឿនលឿនឱ្យបានពាសពេញផ្ទៃប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង