ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖កម្ពុជាកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមអនឡាញ, ម្ចាស់ទីតាំងអ្នកជួលផ្ទះជួលអគារនិងអ្នកអូសទាញក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

22

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាកំពុងរៀបចំច្បាប់ប្រឆាំង Scam Online ដើម្បីទប់ស្កាត់ និងបោសសម្អាតជាប្រចាំកុំឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះកើតមានតទៅទៀត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងកិត្តិយសជាតិ។ ដូច្នេះ ម្ចាស់ទីតាំង អ្នកជួលផ្ទះ ជួលអគារ និងអ្នកអូសទាញ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវយើងកំពុងរៀបចំច្បាប់ប្រឆាំង Scam Online ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួន ម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរទៅថ្ងៃក្រោយ កុំថា ខ្ញុំជួលផ្ទះថា អត់ដឹង  វាមានលក្ខខណ្ឌរបស់វា ត្រូវគិតគូរអ្នកដើរប្រមូលគេ កៀរគរគេមកធ្វើការនៅហ្នឹង នៅក្នុងរូបភាពណាមួយក៏ទទួលខុសត្រូវដែរ ត្រូវប្រឈម ដើម្បីយើងរួមគ្នាមានការចូលរួមទាំងអស់»។ 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើមិនធ្វើដូច្នេះទេ ប្រសិទ្ធភាពនឹងមានកម្រិត និងនិរន្តភាពមានកម្រិត។ ហើយផលបានពីសកម្មភាពឆបោកអនឡាញ ជាសេដ្ឋកិច្ចពណ៌ខ្មៅ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស ដែលជាសេដ្ឋកិច្ចត្រឹមត្រូវស្របច្បាប់។ 

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុក ថាបទល្មើស Online scam និង សកម្មភាព ពាក់ព័ន្ធ គឺ ជា សេដ្ឋកិច្ច ពណ៌ ខ្មៅ ហើយ អ្នក ដែល បាន ផល ចំណេញ មិន ផ្ទាល់ ដូចជា អ្នក បើកបរ អ្នក ជួល ផ្ទះ គឺ ប្រៀប ដូច សេដ្ឋកិច្ច ពណ៌ ប្រផេះ។ ចំណែក សេដ្ឋកិច្ច នៅ កម្ពុជា ទូទៅ ដែល មិន ពាក់ ព័ន្ធ នឹង ការ ឆបោក គឺ ជា សេដ្ឋកិច្ច ពណ៌ ស ដូច ជា ទេសចរណ៍ ជា ដើម។

បន្ថែមពីនេះ សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត ក៏ បាន ច្រាន ចោល ការ ចោទប្រកាន់ ថា សេដ្ឋកិច្ច ពណ៌ ខ្មៅ ឬការ ឆបោក តាម អនឡាញ តំណាងឱ្យសេដ្ឋកិច្ច កម្ពុជា ៦០ភាគរយ។ ដូច្នេះ ការ លើក ឡើង នេះ មិនពិត នោះទេ។

«ចំណូល ពី សេដ្ឋកិច្ច ពណ៌ ខ្មៅ នេះ មិន បាន ចូល មក ក្នុង សេដ្ឋកិច្ច កម្ពុជា វា អាច ចូល ទៅ ក្នុង ការជួលផ្ទះ ការ ទិញ ដី ឬប្រាក់ ខែ អ្នក បើក ឡានខ្លះ ប៉ុន្តែ មិន បាន ចូល មក ក្នុង នា ជា បដិភាគ នៃ ផលិតផលសរុប GDP របស់ កម្ពុជា ខ្ញុំ សូម បញ្ជាក់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សង្កត់ធ្ងន់ថា សេដ្ឋកិច្ចខ្មៅកាន់តែរីក វាប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌ស វាធ្វើឱ្យប្រទេសជាតិរបស់យើងមានការលំបាក។ ដូច្នេះ សូមមានការយោគយល់ និងចូលរួម ដោយយើងត្រូវធ្វើការវះកាត់ និងរួមគ្នាដើម្បីបោសសម្អាតបញ្ហា Online scam នេះឱ្យចេញពីទឹកដីកម្ពុជា។ ដើម្បីធ្វើឱ្យប្រទេសខ្មែរទាំលមូលពាក់ព័ន្ធនឹង Online scam។ 

បន្ថែមីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«ចលនានេះយើងត្រូវតែធ្វើ ដើម្បីសម្អាតផ្ទះរបស់យើង គ្មាននរណាសម្អាតផ្ទះយើង ឱ្យយើងនោះទេ។ មិត្តរបស់យើងអាចយកមកបង្ហាញយើងថា ត្រូវសម្អាត ប៉ុន្តែ មានតែយើងទេដែលត្រូវសម្អាតផ្ទះយើង ដើម្បីឱ្យសេដ្ឋកិច្ចពណ៌ស ដើរ។ សេដ្ឋកិច្ចពណ៌ ជាសេដ្ឋកិច្ចដែលចិញ្ចឹមប្រជាជាតិទាំងមូល»

សូមរម្លឹកជូនថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ»៕

អត្ថបទដែលជាប់ទាក់ទង