ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមមូលបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”។
