ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំងរកឃើញជនបរទេសជិត៦០០នាក់តែមិនពាក់ព័ន្ធករណី Online Scam ឡើយ, ២ទីតាំងពាក់ព័ន្ធករណីគ្រឿងញៀន

14

ភ្នំពេញដោយអនុវត្តបានអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្ដមសេនីយ៍ ត្រី លី សាតសាយ មេ បញ្ជាការរ ងកង រាជ អាវុធហត្ថ រាជធានី ភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោសធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅ។

ជាក់ស្តែងនៅបុរីប៉េងហួត ច្បារអំពៅ ចំនួន១៩ខ្នងផ្ទះ មានជនបរទេសស្នាក់នៅ៣៧នាក់ ស្រី៩នាក់ មាន៤សញ្ជាតិ (ចិន មីយ៉ាន់ម៉ា វៀតណាម និងនេប៉ាល់) មានលិខិតឆ្លងដែន។ ក្នុងនោះ ត្រួតពិនិត្យផ្ទះលេខ១៣ ផ្លូវR១៣ (គំរោងរូមែន៍) រកឃើញក្រាមពណ៍សថ្លា១កញ្ចប់ថង់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រេីប្រាស់គ្រឿងញៀន២ប្រអប់។

ក្នុងបុរីជីបម៉ុង ខណ្ឌពោធិ៍សែនជ័យ រកឃើញជនបទេសស្នាក់នៅ៧ខ្នងផ្ទះ មនុស្ស២៩នាក់ ស្រី៦នាក់ មាន១ខ្នងផ្ទះ មានជនបរទេសស្នាក់ខុសច្បាប់ ចំនួន៧នាក់ (ប្រុស៦ ស្រី១) មាន៣សញ្ជាតិ ជនជាតិចិន៥នាក់ ជនជាតិឡាវ១នាក់ និងជនជាតិមីយ៉ាន់ម៉ា១នាក់។ ជនបទេសទាំង៧នាក់ មាន២នាក់ លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា តាមប្រទេសឡាវ (ជនជាតិចិន), ជនបរទេស២នាក់ ទើបមកពីខេត្តព្រះសីហនុ, ជនបរទេស៣នាក់ មកពីកោះពេជ្រខណ្ឌចំការមន។ ក្នុងនោះ ដកហូតទូរស័ព្ទចំនួន១៥គ្រឿង, កុំព្យូទ័រយួដៃ១គ្រឿង និងរថយន្តពណ៌ខ្មៅ១គ្រឿង។

បច្ចុប្បន្នជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង