ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារទោះបីជាតម្លៃប្រេងប្រែប្រួល ក៏សកម្មភាពថែទាំផ្លូវមិនបង្អង់ដែរ

14

ព្រះវិហារ៖ទោះបីជាតម្លៃប្រេងមានការកើនឡើងយ៉ាងណាក្តី ក៏ក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងឥតឈប់ឈរ។ នេះជាការអះអាងរបស់លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។លោកបន្តថា៖យើងខ្ញុំប្តេជ្ញាខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបាននូវសោភ័ណភាព និងគុណភាពផ្លូវថ្នល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា៖ផ្លូវដែលជួសជុលហើយត្រៀមខ្លួនស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ២០២៦ ខាងមុខនេះ បងប្អូនទេសចរណ៌ទាំងអស់អាចធ្វើដំណើរកម្សាន្តមកកាន់ទឹកដីខេត្តព្រះវិហារដោយក្តីរីករាយ និងមានសុវត្ថិភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង