ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)

13

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការបន្តផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ កាត់បន្ថយការចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងជាមួយនឹងតម្លៃសំបុត្រត្រឹមតែ ១,៥០០រៀល ក្នុងម្នាក់សម្រាប់ការធ្វើដំណើរម្តង។

ដើម្បីជួយសម្រួលដល់ជីវភាព និងលើកទឹកចិត្តដល់ស្រទាប់មហាជន រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តអនុញ្ញាតឱ្យក្រុមមនុស្សដូចខាងក្រោមជិះដោយ មិនបង់ប្រាក់៖ ព្រះសង្ឃ និងមនុស្សចាស់ (អាយុចាប់ពី ៧០ ឆ្នាំឡើងទៅ) សិស្ស-និស្សិត និងគ្រូបង្រៀន ជនមានពិការភាព កម្មករ-កម្មការិនីរោងចក្រ កីឡាករ និងកីឡាការិនីអាជីព កុមារ (ដែលមានកម្ពស់ទាបជាង ១ ម៉ែត្រ)។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង