ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯកចៅភិរិទ្ធជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ

13

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលទទួលបាននៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ 

ព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ «តែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ»។ 

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង