ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់សាំង =៥,៥០០រៀល,ម៉ាស៊ូត = ៦,៥៥០រៀល

12

ភ្នំពេញ៖សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តតម្លៃប្រេងសម្រាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ 

– សាំង = ៥,៥០០រៀល
– ម៉ាស៊ូត = ៦,៥៥០រៀល។

យោងប្រកាសអន្តរក្រសួងលេខ០០៨៣ ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជាយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ

រាជរដ្ឋាភិបាលបាន ១). បន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួល ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២). បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារបារ៉ែល និង ៣). បានកាត់បន្ថយពន្ធអាករ ចំនួនប្រមាណ ៤.១លានដុល្លារក្នុងរយៈពេល ៣ថ្ងៃ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ៥០០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦ ៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm។

អត្ថបទដែលជាប់ទាក់ទង