ប៉ូូលីសខណ្ឌទួលគោកនិងប្ញស្សីកែវសហការគ្នាឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លេីងបាន៣ដេីម
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ ដកហូតកាំភ្លើង ៣ដើមនាំយកទៅសួរនាំនិងចាត់ការតាមច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចខណ្ឌទួលគោកបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ Vespa របស់ជនរងគ្រោះដែលទុកនៅខាងមុខផ្ទះ ក្នុងសង្កាត់ទឹកល្អក់ទី១ មូលដ្ឋានខណ្ឌទួលគោក ។ ជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងចាប់ជនសង្ស័យយកមកផ្តន្ទាទោស ។
នគរបាលបានបន្តថា ដោយមានការស្រាវស្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតមកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ កំណត់ទីតាំងយ៉ាងជាក់ច្បាស់របស់ជនសង្ស័យ ក្រោយធ្វើសកម្មភាពបានយកម៉ូតូទៅទុកក្នុងផ្ទះជួលមួយកន្លែងនៅចំណុចផ្លូវលំ (ក្បែរអង់តែនទួលគោក) ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតបានម៉ូតូ០៣គ្រឿង , កាំភ្លើង០៣ដើម (ច្នៃ ០១ដើម) ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
