ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញ

10

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងគោលបំណងសម្តែងនូវអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និង សម្តែងនូវការគោរពដឹងគុណ ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង់សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលជូន ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងបុព្វការីជនទាំងឡាយ សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” ។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖ – ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទី វាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី

-ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវ័នបតថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក តរៀងទៅ។

ទន្ទឹមនេះ យោងផែនការណែនាំលេខ ០២/២០២៦ គជបអ ចុះថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីបុណ្យ ប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបង្កើនសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សា វត្តអារាម ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវ៖

-រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា “ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងដុតគោមបំភ្លឺ ឱ្យបានស្រស់ស្អាត

-ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល និងបដាពាក្យស្លោកនៅតាមស្ថាប័ន និងទីតាំងសាមី

-បដាពាក្យស្លោក ត្រូវមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាព និងការអភិវឌ្ឍជាតិ និងទាក់ទងប្រពៃណីទំនៀម ទម្លាប់ពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគាររបស់ខ្លួនចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភ័ណភាព។

អត្ថបទដែលជាប់ទាក់ទង