ការងារជួសជុលផ្លូវជាតិលេខ ៩ ក្នុងខេត្តព្រះវិហារបានស្អាតមានគុណភាព សោភណ្ឌភាពបង្កើនសុវត្ថិភាពនិងងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ
ព្រះវិហារ៖នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពស្រោចកៅស៊ូបន្ថែមពីលើ(Reseal) ដើម្បីបន្តអាយុកាលរបស់ផ្លូវ លើផ្លូវជាតិលេខ ៩ ក្នុងភូមិសាស្ត្រស្រុកឆែប។ ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖ក្រុមការងារបានអនុវត្តការស្រោចកៅស៊ូ បន្ថែមពីលើ(Reseal) នៅលើកំណាត់ផ្លូវជាតិលេខ ៩ ត្រង់ចន្លោះគីឡូម៉ែត្រ គម ៥៣៥+២៧០ ដល់ គម ៥៣៩+២៧០។ ការងារនេះជាផ្នែកមួយនៃផែនការថែទាំខួប ដើម្បីធានាថាផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង។
ដោយបានមើលឃើញពីការយកចិត្តទុកដាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលកែលម្អរផ្លូវក្នុងខេត្តកន្លងមកនិងបច្ចុបុបន្នជាបន្តបន្ទាប់ឥតឈប់ឈរនេះធ្វើឱ្យប្រជាពលរដ្ឋដែលឆ្លងកាត់បានសម្ដែងនូវការកោត
សរសើរដល់លោកប្រធានមន្ទីរដែលដឹកនាំការងារជួសជុលផ្លូវបានស្អាតមានគុណភាពនិងមានសោភណ្ឌភាពថែមទៀតពិសេសនោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលលឿន៕
