EDC ជូនដំណឹងពីការរអាក់រអួលចរន្តតាមតំបន់សង្កាត់ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ខែមីនាដើម្បីរុះរើគន្លងខ្សែបណ្តាញផ្លាស់ប្តូរតម្លើងបរិក្ខារងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
ភ្នំពេញ៖អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕
