ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិចទូកមួយគ្រឿងមានមនុស្ស១២នាក់ជិះទៅលេងខ្សាច់នៅតំបន់កោះដាច់បណ្ដាលឱ្យស្លាប់២នាក់និងបន្ដបាត់ខ្លួន៤នាក់

146

កណ្ដាល៖នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ មានហេតុការណ៍លិចទូកចូលទន្លេមួយ ដោយជនរងគ្រោះចំនួន១២នាក់ ជិះទូកក្នុងទិសដៅទៅលេងឆ្នេរខ្សាច់កោះដាច់ តែមិនទាន់បានដល់គោលដៅផង ស្រាប់តែលិចចូលទន្លេបាត់។ ហេតុការណ៍នេះ ស្ថិតក្នុងភូមិសាស្ដ្រឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចទាំងខេត្តកណ្ដាល និងខណ្ឌជ្រោយចង្វារ បានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ។ ក្នុងនោះ សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះមានសុវត្ថិភាព ចំនួន៦នាក់, ២នាក់លង់ទឹកស្លាប់ និងនៅសល់៤នាក់ទៀត បន្ដបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរុករក។

ក្នុង ប្រតិបត្តិការជួយសង្គ្រោះនេះ ក៏មានវត្តមានឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំកម្លាំងរុករកនៅទីតាំងកើតហេតុផងដែរ។

បច្ចុប្បន្នសពអ្នកស្លាប់២នាក់ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារ ខណៈអ្នកដែលបាត់ខ្លួន៤នាក់ទៀត សមត្ថកិច្ចកំពុងរួមដៃគ្នាស្រាវជ្រាវរុករក៕

អត្ថបទដែលជាប់ទាក់ទង