សម្តេចតេជោហ៊ុនសែនអបអរសាទរខួបលើកទី២៧ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥មីនា១៩៩៩-២៥មីនា២០២៦
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោយពីមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីបញ្ចប់វិបត្តិនយោបាយ និងពង្រឹងស្ថេរភាពជាតិ។
ព្រឹទ្ធសភានីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយមានសមាជិកចំនួន៦១រូប។
ព្រឹទ្ធសភា មាន តួនាទី ជា ស្ថាប័ន នីតិប្បញ្ញត្តិ ដ៏ កំពូល ដែល មាន សមត្ថកិច្ច ខុស ពី រដ្ឋសភា ក្នុង ការ ពិនិត្យ និង ឱ្យ យោបល់ លើ សេចក្តី ព្រាង ច្បាប់ ឬ សេចក្តី ស្នើ ច្បាប់ ដែល រដ្ឋសភា បាន អនុម័ត ប៉ុន្តែ គ្មាន សិទ្ធិ ផ្តួចផ្តើម គំនិត សើរើ និង ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ នោះ ទេ៕
