ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកដោយសារយោធាថៃរាយបន្លាលួសនិងដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះនៅតំបន់ថ្មដាក្រោយបទឈប់បាញ់

148

ពោធិ៍សាត់៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់យោធាថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់។

សកម្មភាពរបស់ភាគីថៃ ដោយរាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ បច្ចុប្បន្ននេះ មានចំនួន៧៦គ្រួសារ ផ្ទះសម្បែងរបស់ពួកត្រូវបានយោធាថៃ រាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង