ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សីតុណ្ហភាពអាចឡើងដល់ ៤០អង្សារ នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

106

ភ្នំពេញក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពី ទិសទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៤០°C។ ខ្យល់បក់មកពីទិស និរតី និងទិសទក្សិណមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពី ទិសនិរតី និងទិសទក្សិណមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមាន ភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពពីការកើនឡើងនៃសីតុណ្ហភាពនេះ និងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យ នៃភ្លើងឆេះព្រៃ ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

អត្ថបទដែលជាប់ទាក់ទង