ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីដសចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋបើករថយន្តបុកមនុស្សស្លាប់៦នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់កាតតាមផ្លូវច្បាប់ 

95

បាត់ដំបង៖សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណ ជនបានជ្រាបថានាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។ ដើម្បីអនុវត្តតាមទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថាគ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពី សំណាញ់ច្បាប់បានឡើយ៕

អត្ថបទដែលជាប់ទាក់ទង