ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារកម្ពុជាចំនួន៨រូបចូលរួមប្រគួតកីឡាជិះស្គីទឹកកកនៅក្រៅប្រទេសចិនទទួលមេដាយសរុប៣៣គ្រឿង

74

ចិនសូមអបអរសាទរដល់កូនខ្មែរ មកពីក្រុមកីឡាករស្គីទឹកកក Khmer Elite Skating Club នៃ Ice Dome Cambodia តំណាងឲ្យប្រទេសកម្ពុជា បានចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយទទួលមេដាយសរុប ៣៣គ្រឿង។ 

សូមបញ្ជាក់ថា លោកគ្រូបង្វឹក សេន ប៊ុនធឿន បានដឹកនាំក្រុមកីឡាករសរុប៨នាក់ ប្រុស០៤រូប និងនារី០៤រូប មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃ០៣-០៥ ខែមេសា ឆ្នាំ២០២៦ ចូលរួមប្រកួតដែលតំណាងប្រទេសកម្ពុជា។ សម្រាប់សមាជិកកីឡាករ ដែលមកចូលរួមប្រកួតកីឡាស្គីទឹកកក មានចំនួនសរុបចំនួន ៣១១នាក់។

លោក សេន ប៊ុនធឿន ជាគ្រូបង្វិកកីឡាជិះស្គីទឹកកក បានឱ្យដឹងថា ក្រុមកីឡាកររបស់យើងទទួលមេដាយសរុបមាន ៣៣គ្រឿង ដូចជា៖ មេដាយមាស ១៨គ្រឿង មេដាយប្រាក់ ១៣គ្រឿង និងមេដាយសំរិទ្ធ ០២គ្រឿង។ 

លោកគ្រូ សេន ប៊ុនធឿន ពិតជាមានមោទនភាពចំពោះលទ្ធផលនេះ និងបានសំណូរពរឲ្យបងប្អូនងាកមកចាប់អារម្មណ៍បន្ថែមទៀត ក្នុងកីឡាស្គីកទឹកកករបស់ប្រទេសកម្ពុជាយើងនេះ។ 

មុនចេញទៅប្រកួត, លោកគ្រូ សេន ប៊ុនធឿន បានថ្លែងថា នៅក្នុងដំណើរការនៃការទៅប្រកួតនៅប្រទេសចិន គឺកីឡាករបានត្រៀមខ្លួនរួចរាល់ សម្រាប់ការទៅប្រកួតដែលបានហ្វឹកហាត់អស់រយៈពេល៤ខែ ហើយកីឡាករក៏បានមកហាត់ទៀងទាត់ និងត្រូវហាត់ដដែលៗដូចជា៖ ការលូត ការបង្វិលខ្លួន និងក្បាច់រាំ ដើម្បីឱ្យថ្នឹកជាមួយទឹកកក។

លោក សេន ប៊ុនធឿន បានបញ្ជាក់ថា ការប្រកួតពិតជាមានសារៈសំខាន់ ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់អន្ដរជាតិ និងទទួលបានបទពិសោធន៍ ហើយអារម្មណ៍ខុសគ្នាពេលដែលហាត់នៅកន្លែងយើង និងទៅប្រកួតនៅកន្លែងគេ និងនៅមុខ គណៈកម្មការ កីឡាករ និងមហាជន ដែលមកពីបណ្ដាប្រទេសផ្សេង គឺមានសម្ពាធខ្លាំង អញ្ចឹងកីឡាករ ត្រូវត្រៀមអារម្មណ៍ និងត្រូវវឹកហាត់ឱ្យស្ទាត់នូវក្បាច់នីមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង