ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអនុញ្ញាតឱ្យសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមជួបសម្តែងការគួរសម

148

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យ នយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោក ត្រិន កឹមទូ កំពុងនិងបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សន កិច្ចនៅមុនការចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសមួយដែលមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ជូនពរដល់មេដឹកនាំជាតិកម្ពុជា និងដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើររវាងប្រទេសជាប់របងគ្នា៕

អត្ថបទដែលជាប់ទាក់ទង