ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីរៀបចំទីតាំងផ្ញើទោចក្រយានយន្តជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួម កម្សាន្តសប្បាយក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ

154

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ “នគរ សង្ក្រាន្ត” នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកលេងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ឱ្យរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌចំការមន រៀបចំ ទីតាំងចំណតសម្រាប់ទោចក្រយានយន្តក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើសពី ១.០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំងសំខាន់ៗចំនួន៤ រួមមានដូចខាងក្រោម៖

១- តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងសួនវឌ្ឍនៈ ៖

-ចំណតក្នុងបឋមសិក្សា ហាំង ង៉ោ

-ចំណតនៅសួនច្បារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

-ចំណតក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ

-ចំណតក្នុងបឋមសិក្សាកូលាប១-ចំណតជុំវិញផ្សារធំថ្មី។

២- តំបន់សួនច្បារមុខវត្តបុទុមវត្តី (បរិវេណគំនូរសិល្បៈដើម្បីសន្តិភាព) ៖

-ចំណតតាមបណ្តោយវិថីស៊ូរ ស៊្រុន និងផ្លូវលេខ២៤០

-ចំណតតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ

-ចំណតក្នុងទីតាំងអតីតក្រោលគោ

-ចំណតក្នុងវិទ្យាស្ថានជាតិអប់រំ។

៣- ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street:

-ចំណតក្នុងបឋមសិក្សាព្រះនរោត្តម

-ចំណតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ

អត្ថបទដែលជាប់ទាក់ទង