ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ, សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតផ្ញេីសារជូនពរពលរដ្ឋខ្មែរបងប្អូនជនភៀសសឹកវីរកងទ័ពវីរនគរបាលជាតិទាំងអស់ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន

132

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ បានផ្ញេីសារជូនពរពលរដ្ឋខ្មែរ និងវីរកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមសមប្រកបដោយសេចក្តីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ 

សម្តេចបាន សរសេរយ៉ាងដូច្នេះថា«ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសព្រំប្រសិទ្ធិពរជ័យសព្វសាធុការជូនដល់បងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសវីរយុទ្ធជន វីរនគរបាលជាតិទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែនក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក៏ដូចជាបងប្អូនជនភៀសសឹក សូមសមប្រកបដោយសេចក្តីសុខសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ»

អត្ថបទដែលជាប់ទាក់ទង