ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៥ នៃ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកំម្សាន្តជាង១លាន៥សែននាក់ដោយទឹកមុខសប្បាយរីករាយមានសាមគ្គីភាព

168

ភ្នំពេញ៖នៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមីនៅរាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី១៨មេសា២០២៦នេះមានភ្ញៀវជាតិ និងអន្តរជាតិរួមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមអបអរសាទរ និងដើរលេងកម្សាន្តជាង១លាន៥សែននាក់ទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦បានបញ្ចាប់ទៅ២ថ្ងៃហើយក៏ដោយ។

  នេះតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩មេសា ឆ្នាំ២០២៦នេះ។ លោកស្រីបានបន្តទៀតថា៖ នៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមអបអរសាទរ ចំនួន១៥៥៧២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដើរលេងកម្សាន្ត ចំនួន១៥៥១១៥០នាក់និងទេសចរបរទេសចំនួន៦១០០នាក់ (ដោយគិតត្រឹមម៉ោង១៩និង០០នាទី)។

  គួរបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់។នៅថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់។ ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ និងនៅថ្ងៃទី០៤ មានចំនួន១៣៨៤៥១១នាក់ ក្នុងនោះប្រជាពលរដ្ឋមកដើរលេងកម្សាន្តចំនួ១៣៧៤៧២០

នាក់និងទេសចរបរទេស៩៧៩១នាក់។

  ពាក់ព័ន្ធនឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

  សូមបញ្ជាក់ផងដែរថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី៦ហើយគឺជាថ្ងៃចុងក្រោយ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋបន្តមកលេងកំសាន្តឱ្យបានច្រើនកុះករបន្ថែមទៀតនៅថ្ងៃបញ្ចប់នេះ៕

អត្ថបទដែលជាប់ទាក់ទង