ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

127

ភ្នំពេញ៖ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨%ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថាគម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%។

មន្ត្រីជំនាញបានឱ្យដឹងនៅថ្ងៃ២១មេសា២០២៦នេះថា៖អ្វីដែលគម្រោងសម្រេចបានរួមមាន៖

១/-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% 

២/-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩%

៣/-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%

-ធ្នឹម T ចាក់  ១៨០ ដើម សម្រេចបាន ១៣២ ដើម

-ធ្នឹម T  ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម

៤/-បណ្តាញ ផ្លូវសម្រេចបាន ៤៤.៤%

-តភ្ជាប់ សម្រេចបាន ៥០%

-ផ្លូវបង្វែរទិស(Ram) សម្រេចបាន ៤២%។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

មន្ត្រីដដែលបន្តថា៖តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។

គួរបញ្ជាក់ថា៖ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង