ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន២៣រូបត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

104

ភ្នំពេញ៖ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន២៣រូប។ នេះបើតាមព្រះរាជក្រឹត្យដែល ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន៣រូប, ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន៨រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១២រូប៕

អត្ថបទដែលជាប់ទាក់ទង