មន្ទីរសាធារណការខេត្តព្រះវិហារជួសជុលផ្លូវខេត្តលេខ២៦២៥ ដើម្បីបង្កើនសុវត្ថិភាពនិងងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរទៅមក
ព្រះវិហារ៖នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពជួសជុលផ្លូវខេត្តលេខ២៦២៥ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការងារនេះមានគោលដៅបង្កើនល្បឿន និងសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា៖ក្រុមការងារបានអនុវត្តការស្រោចសៀលកៅស៊ូ កន្លែងជួសជុលស្រទាប់គ្រឹះ សំបុកមាន់ ស្នាមប្រេះស្រុត នៅលើកំណាត់ផ្លូវខេត្តលេខ២៦២៥ ត្រង់ចន្លោះគីឡូម៉ែត្រ គម ០០+០០០ ដល់ គម ០៥+០០០។ ការជួសជុលនេះជាផ្នែកមួយនៃផែនការថែទាំផ្លូវជាប្រចាំ ដើម្បីធានាថាផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង៕
