លោកជំទាវយក់សម្បត្តិត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោកជំទាវយក់ សម្បត្តិ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ នេះបើតាមព្រះរាជក្រឹត្យ ដែលទើបទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
បច្ចុប្បន្នលោកជំទាវ យក់ សម្បត្តិ ជារដ្ឋលេខាធិការក្រសួងសុខាភិបាល។ ពេលជំងឺកូវីដកំពុងរីករាលដាលខ្លាំងនៅកម្ពុជា លោកជំទាវ យក់ សម្បត្តិ ជាមេទ័ពអាវសម្នាក់ ដែលបានចូលរួមដឹកនាំ និងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងខ្លាំងជាមួយថ្នាក់ដឹកនាំ ដើម្បីប្រជាជនកម្ពុជា៕
