រដ្ឋបាលខេត្តកណ្តាលជម្រាបជូនលោក លោកស្រី ជាម្ចាស់រណ្តៅដីគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
កណ្ដាល៖រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់រណ្តៅដីគ្រប់ប្រភេទ ឱ្យបានជ្រាបថា ដោយសង្កេតឃើញថា កន្លងទៅថ្មីៗនេះ នៅតាមបណ្តាក្រុង-ស្រុក មានករណីក្មេងលង់ទឹក និងការធ្លាក់សត្វ ពាហនៈក្នុងរណ្តៅដីជ្រៅៗ បានកើតឡើងជាញឹកញាប់ ដោយការធ្វេសប្រហែសរបស់ម្ចាស់រណ្តៅដី ដោយពុំបាន ធ្វើរបងព័ទ្ធ ដាក់ស្លាកសញ្ញា ឬចងខ្សែព័ទ្ធជុំវិញរណ្តៅឱ្យបានត្រឹមត្រូវ។ ដើម្បីរក្សាសុវត្ថិភាព ដល់ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់ជុំវិញរណ្តៅដីគ្រប់ប្រភេទ ដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំដូចខាងក្រោម៖
-ត្រូវរៀបចំធ្វើរបង ឬចងខ្សែ ហ៊ុមព័ទ្ធជុំវិញរណ្តៅដី។
២. ត្រូវរៀបចំដាក់ផ្លាកសញ្ញា បញ្ជាក់ថា រណ្តៅដីមានជម្រៅជ្រៅ ឬហាមមិនឱ្យចូល និងមកក្បែររណ្តៅ។
៣. ករណីមានគ្រោះថ្នាក់កើតឡើង ម្ចាស់រណ្តៅដី ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ជាម្ចាស់រណ្តៅគ្រប់ប្រភេទ ជ្រាប និងចូលរួមសហការអនុវត្ត តាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
