ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនចុះជួបមន្ត្រីក្រុមប្រឹក្សាតាមរាជធានីខេត្តជំរុញប្រសិទ្ធភាពការងារតាមមូលដ្ឋាន

143

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជាបានដាក់ចុះកម្មវិធីចុះជួបមន្ត្រីជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០ ២៦ នេះ តទៅ។ ខេត្តដែលសម្តេចតេជោ ហ៊ុន សែន បានជ្រើសចាប់ផ្តើមកម្មវិធីនៃជំនួបនេះ គឺ ខេត្ត កំពង់ចាម បន្ទាប់មក គឺខេត្តត្បូងឃ្មុំ នឹងខេត្តដទៃទៀតជាបន្តបន្ទាប់។

ការចុះជួបមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មិនមែនជារឿងថ្មីនោះទេសម្រាប់សម្តេចតេជោ ហ៊ុន សែន។ កាលពីឆ្នាំ២០១៦ ក្នុងពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ ចុះ ជួបមន្ត្រីរាជការសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បែប នេះ ។

កម្មវិធីជួបក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលសុទ្ធជាមន្ត្រី សមាជិកបក្ស និងជាមន្ត្រីគ្រប់គ្រង ដឹកនាំ និងផ្តល់សេវានៅមូលដ្ឋាននេះ គឺជាវេលាដ៏ មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់ មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា ទាំង ឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ ថា ក្រោយទទួលបានការគាំទ្រក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយពីរសំខាន់ គឺសភាការទូត និងការធ្វើគណនេយ្យភាព រវាង អង្គ បោះ ឆ្នោត ជាមួយសមាជិកព្រឹទ្ធសភា។ 

ឯកឧត្ដម ជា ធីរិទ្ធ បានបន្ថែមថា ដំណើររបស់សម្ដេចតេជោ ចុះតាមខេត្តជួបជាមួយ សមាជិក ក្រុមប្រឹក្សា គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញា របស់សម្ដេចតេជោ គឺធ្វើ យ៉ាង ណាឱ្យ សមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត។ ជា ពិសេស សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើស សមាជិក ព្រឹទ្ធ សភា។ ដូច្នេះដំណើររបស់សម្តេចតេជោ ចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ គឺធ្វើយ៉ាងណាឱ្យ អង្គ បោះ ឆ្នោតមានភាព ជិតស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា។

ឯកឧត្ដមជា ធីរិទ្ធ បន្តទៀតថា៖ក្រៅតែពីការបង្កើនភាពសិទ្ធស្នាលជាមួយអង្គបោះឆ្នោត របស់ ព្រឹទ្ធសភាហើយនោះ ដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបមន្ត្រីក្រុមប្រឹក្សារនា ពេល នេះ ក៏ជាការឱកាស ក្រើនរំលឹក និងជំរុញបន្ថែម ទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការ បម្រើ ប្រជាជនកាន់ តែសកម្ម និងកាន់តែល្អក្នុងការ ផ្ដល់ សេវានានា។

«នៅពេលសម្តេចលោកជួប លោកនឹងមានការណែនាំ និងដាក់ចេញនូវ គោលការណ៍ ក៏ ដូចជាផែនការមួយចំនួន ក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន និងការ ដោះ ស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ជា ធីរិទ្ធ។ 

ឯកឧត្ដម ជា ធីរិទ្ធ ក៏បានរំលឹកផងដែរនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេល កន្លង ទៅ។ ឯកឧត្ដម ធីរិទ្ធ បានរំលឹកថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ តែងតែជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំង៦២រូប បន្តចុះទៅមូលដ្ឋានជួបជាមួយ អង្គបោះ ឆ្នោត បានសកម្ម មិនអាចឱ្យសមាជិកព្រឹទ្ធសភាអង្គុយធ្វើការនៅភ្នំពេញ នៅការិយា ល័យ ចាំបើកតែប្រាក់ខែនោះទេ គឺត្រូវធ្វើការនៅមូលដ្ឋានចុះជាមួយអង្គបោះឆ្នោត ជួបជាមួយ ពលរដ្ឋ ដែលជាការងារសំខាន់។

ខេត្តកំពង់ចាម គឺជាខេត្តប្រវត្តិសាស្ត្រមួយ ស្ថិតនៅ តាម ដងទន្លេមេគង្គ ដែលមានផ្ទៃក្រឡា ៤.៥៤៨,០៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ១.០៦២.៩១៤នាក់ គិតត្រឹមឆ្នាំ២០២៤។ ខេត្តនេះសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ សំណង់បុរាណ និងធនធានធម្មជាតិដ៏ស្រស់ស្អាត ដែលជាសក្តានុពលសម្រាប់វិស័យ ទេស ចរណ៍ ដូចជាប្រាសាទនគរបាជ័យ ភ្នំប្រុស ភ្នំស្រី និងឆ្នេរខ្សាច់កោះប៉ែនជាដើម។ បច្ចុប្បន្នខេត្តកំពង់ចាម មានរដ្ឋបាលបែងចែកជា ១ក្រុង ៩ស្រុក ១០៥ឃុំ ៤សង្កាត់ និង ៩៤៧ភូមិ ហើយមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង កណ្ដាល ព្រៃវែង កំពង់ធំ និងក្រចេះ។

ដោយឡែកខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះ រាជក្រឹត្យ កាត់បំបែកចេញពីខេត្តកំពង់ចាម។ ខេត្តនេះរួមមាន ១ក្រុង ៦ស្រុក ៦២ឃុំ ២សង្កាត់ និង៨៧៥ភូមិ។ ខេត្តត្បូងឃ្មុំមានផ្ទៃក្រឡា ៥,២៥០.៥១គីឡូម៉ែត្រការ៉េ ស្ថិតនៅខាងកើតទន្លេមេគង្គ មានលក្ខណៈភូមិសាស្ត្រជាដីខ្ពង់រាបនិងទំនាប ព្រមទាំងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើងជាប់ខេត្តក្រចេះ និងខាងត្បូងជាប់ខេត្តព្រៃវែង។ 

គិតត្រឹមឆ្នាំ២០២៤ ខេត្តនេះមានប្រជាជនប្រមាណ ៨៨៩,៩៧០នាក់ និងមានច្រក ព្រំដែន អន្តរជាតិ និងទ្វេភាគីសំខាន់ៗមួយចំនួនដូចជា ច្រកត្រពាំងផ្លុង ដារ និងទន្លេ ចាម៕អត្តបទដកស្រង់ពី Fresh News ។

អត្ថបទដែលជាប់ទាក់ទង