ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនណែនាំមន្ត្រីនៅកំពង់ចាមចូលរួមលុបបំបាត់ជម្រកឆបោកអនឡាញលុបបំបាត់ភាពអសកម្មនិងខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

137

កំពង់ចាម៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំដល់មន្ត្រីនៅក្នុងខេត្ត កំពង់ ចាម ឱ្យចូលរួមលុបបំបាត់ជម្រកឆបោកអនឡាញ លុបបំបាត់ភាពអសកម្មនៅ មូល ដ្ឋានដូចជាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។ ជាពិសេសយកចិត្តទុក ដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងលុបបំបាត់ភាពថ្នាំងថ្នាក់ទាំងឡាយ របស់ ប្រជា ពល រដ្ឋ មកលើមន្ត្រី។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានចាប់ ផ្តើមដំណើរឆ្ពោះមកកាន់មូលដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ដោយចាប់ផ្តើមដំបូង នៅ ក្នុង ខេត្តកំពង់ចាមស។ ក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុប ប្រមាណ ១១៩៣នាក់។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជួសមកឱ្យមន្ត្រីនៅក្នុងខេត្តទាំងអស់ បាន សម្តែងក្តីរីករាយ និងប្រកបដោយភាពកក់ក្តៅ បានទទួលបដិសណ្ឋារកិច្ចរ បស់ សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចុះមកសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាម។

ឯកឧត្ដម អ៊ុន ចាន់ដា បានឱ្យដឹងថា នៅខេត្តកំពង់ចាម មានក្រុង/ស្រុក ចំនួន១០ ឃុំ/សង្កាត់ចំនួន១០៩ និងភូមិចំនួន៩៤៦។ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋ ចំនួន ១.១៥៥.៧០១នាក់ ព្រមទាំងមន្ត្រីរាជការស៊ីវិលចំនួន ១១,៧៣៥នាក់ និងមានក្រុមប្រឹក្សា ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុបចំនួន ១,០៤៨នាក់។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា មន្ត្រីរាជការ និងក្រុមប្រឹក្សា នៅតែសស្រាក់ស សាំក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោល នយោ បាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផល ប្រយោជន៍ និងសេចក្តី ត្រូវ ការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រហូតសម្រេចបាន នូវសកម្មភាព និងសមិទ្ធ ផល ជាច្រើនជូនជាតិ និងប្រជាជន។ 

ឯកឧត្ដមអភិបាលខេត្ត បន្តទៀតថា៖មានសមិទ្ធផលធំៗចំនួន៤ ដែលខេត្តសម្រេចបានរួមមាន៖ 
 ការ ថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការ អភិ វឌ្ឍ ជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្ដេចតេជោ ដែលបាន
បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។

 ការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូនប្រជាពល រដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី
លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរ ពេទ្យ ខេត្តកំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយា ល័យប្រជាពលរដ្ឋខេត្តទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងអង្គភាពច្រក ចេញ ចូលតែមួយខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាម បានបញ្ចប់ការវាស់វែងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ឆ្នាំ ២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយចាស់សកម្ម ភាព ថ្មីលើវិស័យដីធ្លី។

  ការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង
បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨គម្រោង ទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២ លានដុល្លារ។ ក្រៅពីនេះក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត។ 

៤  ជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ច របស់ខេត្ត មានទំហំ ៣,០៧៣លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បាន មកពីវិស័យ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩ភាគរយ វិស័យឧស្សាហ កម្ម មានចំណែកប្រមាណ ៣៣.៤ភាគរយ និងវិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦ភាគរយ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារក្នុងម្នាក់។

ក្នុងឱកាសនោ៖សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងប្រកបដោយក្តីនឹករលឹកបានវិល ម ក ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃនេះ។

ក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តោតជាសំខាន់ លើ ការងារនៅតាមមូលដ្ឋាន។ សម្តេចតេជោ បានណែនាំឱ្យយកចិត្តទុកដាក់ រក្សាសន្តិ សុខ សង្គមឱ្យបានល្អ ព្យាយាមលុបបំបាត់សកម្មភាពអនាធិបតេយ្យ ក្មេងទំនើង ល្បែង ស៊ីសង គ្រឿងញៀន ជាពិសេសការឆបោកអនឡាញ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យខិតខំដោះស្រាយជម្លោះដីធ្លី និងលុបបំបាត់ បញ្ហាដីធ្លី តាមរយៈ ការដោះ ស្រាយបញ្ហា ក្រៅប្រព័ន្ធតុលាការ និងជំរុញការចេញ បណ្ណ កម្ម សិទ្ធិដីធ្លី។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យខិតខំបំពេញការងារ បម្រើ ប្រជាជនដោយស្មោះត្រង់ និងខិតខំលុបបំបាត់ការ ថ្នាំង ថ្នាក់ របស់ ប្រជាពលរដ្ឋមកលើមន្ត្រី។ មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ត្រូវ យកចិត្តទុកដាក់លើការសេវាឱ្យបានល្អ។ ជាពិសេសត្រូវដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង