ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារលើកទី២៣ក្រោមប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅនិងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ»

105

ភ្នំពេញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ លើកទី២៣ ក្រោមប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ»។ 

ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសពាក់ព័ន្ធនឹងការងារ៕

អត្ថបទដែលជាប់ទាក់ទង