ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោកប៊ុនសំបូរដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ

88

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសកែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» ឡើងវិញ និងបានសរសើរ លោក ប៊ុន សំបូរ ដែលបកស្រាយបទចម្រៀង ដែលសម្តេចតែងនិពន្ធ ក្រោមចំណងជើងថា «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពេលសម្តេចទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមអរគុណកូន ប៊ុន សំបូរ ដែលបានបកស្រាយយ៉ាងពីរោះនូវបទ ថ្ងៃស្អែកបែកគ្នា។ បទនេះតម្រូវឲ្យពុកត្រូវនិពន្ធផ្ទាល់ ព្រោះអ្នកនិពន្ធ មិនអាចយល់អស់នូវរឿងរបស់ពុកទេ។ តភ្ជាប់ជាមួយបទនេះ គឺសំបុត្រផ្តាំលា និងបទលាទ្រនំចាស់ ដែលពុកត្រូវចូលរួមនិពន្ធដើម្បីបំពេញបន្ថែម។ សូមអរគុណអ្នកនិពន្ធទាំងអស់ ដែលបានខិតខំ ស្វែងយល់ និងនិពន្ធនូវបទចម្រៀងទាំងអស់នេះឡើង»។

សូមជម្រាបថា បទចម្រៀង «ថ្ងែស្អែកបែកគ្នា» ជាស្នាដៃនិពន្ធ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង