ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបណ្ដេញជនជាតិថៃជាង៦០០នាក់ទៅប្រទេសដើមវិញ

99

បន្ទាយមានជ័យ៖កម្លាំងសមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបណ្ដេញជនជាតិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញ ក្រោយឃាត់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើស Scam Online និងបទល្មើសមួយចំនួនទៀត។ 

សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិថៃជាច្រើននាក់ ដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃវិញនោះ ដែលជនជាតិថៃទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ពាក់ព័ន្ធបទល្មើស Scam Online និងបទល្មើសមួយចំនួនទៀត។ 

សូមរំលឹកថា ប៉ុន្មានថ្ងៃមកនេះ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យមានទាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ រកឃើញជនបរទេស ជាច្រើននាក់។

ដោយសារតែចំនួនជនបរទេសនៅទីតាំងអគារមានច្រើន (ភាគច្រើនជនជាតិចិន) បាននាំគ្នាសម្រុកចេញពីនោះ កម្លាំងសមត្ថកិច្ចក៏បានសម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដើម្បីទប់ស្កាត់ការសម្រុកពីក្រុមដែលប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង