ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺ

114

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះ សំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានា ជុំវិញខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រ ធា ន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ ស្ពឺសរុប ៩៦២ នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយចាប់ផ្តើមចេញពីខេត្តកំពង់ចាម ហើយខេត្ត ត្បូង ឃ្មុំ នៅថ្ងៃបន្ទាប់។ ខេត្ត កំពង់ស្ពឺ ជាខេត្តទី៣ហើយ ដែលសម្តេចតេជោ បានអញ្ជើញជួប សំណេះសំណាល។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្ត ទុក ដាក់ ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់ របស់ ប្រជា ពលរដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា និងកិច្ចការ ការពារធនធានធម្មជាតិជាដើម។

ខេត្តកំពង់ស្ពឺ មានទីតាំងរដ្ឋបាលហៅទីរួមខេត្តនៅក្រុងច្បារមន និងបច្ចុប្បន្នដឹកនាំដោយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទ សោភ័ណ ជាអភិបាលខេត្តកំពង់ស្ពែ។ ខេត្តនេះមានផ្ទៃក្រឡា ៦.៩៦៩,៦៣គីឡូម៉ែត្រការ៉េ ដែល មានសណ្ឋានដីចម្រុះជាតំបន់ភ្នំ ខ្ពង់រាប និងវាលទំនាប ជាមួយនឹងប្រជា ជ ន សរុប ប្រមាណ ៩៥៩.៩៤២នាក់។

ខេត្តកំពង់ស្ពឺចែកចេញជា ២ក្រុង ៧ស្រុក ៨៨ឃុំ-សង្កាត់ និង ១.៣៧០ភូមិ។ ខេត្តកំពង់ ស្ពឺ មានព្រំប្រទល់ខាងកើតជាប់ខេត្តកណ្តាល និងតាកែវ ខាងត្បូងជាប់ ខេត្តតាកែវ និង កំពត ខាងលិចជាប់ខេត្តព្រះសីហនុ ខាងជើងជាប់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។

ក្រោមដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើវិស័យ ហេដ្ឋា រចនាសម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និងផលិតកម្មសត្វ។

ឯកឧត្ដម ជាម ច័ន្ទ សោ ភ័ ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បាន យក ចិត្ត ទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយ មន្ត្រី កសិ កម្ម តាមឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់ ប្រជា កសិករ ដែលមានផ្ទៃដីបង្កបង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០ តោន ដំណាំឧស្សាកម្ម ដូចជាស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្ន ផល ៤០៤.៨៧៩តោន អំពៅប្រមាណជាង ៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់ សែន ហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២កន្លែង មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់នាំចេញប្រមាណជាង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។ 

ឯកឧត្ដមអភិបាលខេត្ត បានឱ្យដឹងដែរថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥត ឈប់ ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥ កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥ លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០ គម្រោង ។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង វិនិ យោគ ក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។ 

បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំង ពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គម កិច្ចដទៃ ទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាព ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លាន ដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)៕

អត្ថបទដែលជាប់ទាក់ទង